| |

កិច្ចប្រជុំបូកសរុបលទ្ធផលឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា

ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២៣ –  ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ (SDC) អង្គការស្វីស ខន់ថាក់ តំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងវិស័យឯកជនសរុបចំនួន ១០០រូប នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីស ខន់ថាក់ រហូតបានផ្តល់ការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ដល់យុវជនក្រីក្រងាយរងគ្រោះសរុបចំនួន សរុប៤,១០៦នាក់ (ស្រី២,៥៥៣នាក់) នៅតាមខេត្តគោលដៅគម្រោងចំនួន ១០ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងឧត្តរមានជ័យ ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយភាគីពាក់ព័ន្ធ។