កិច្ចប្រជុំពិភាក្សាលើការកែសម្រួលអនុក្រឹត្យស្ដីពីក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា
ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការកែសម្រួលអនុក្រឹត្យស្ដីពីក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងតំណាងពី ផ្នែក ឯកជន។ កន្លងមក ឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំជាបន្តបន្ទាប់ដើម្បីជំរុញការដាក់អោយដំណើរការឡើងវិញនូវក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាទិសដៅអាទិភាព ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋ-ឯកជន-ប្រជាជន ឱ្យកាន់តែមានភាពជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការវិនិយោគជាយុទ្ធសាស្រ្តទៅលើវិស័យទេសចរណ៍។
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-52-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-52-3-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-52-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-53-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-54-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-54-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-55-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-55-3-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/01/photo_2024-01-22_23-18-55-1024x683.jpg)