សិក្ខាសាលាផ្សព្វផ្សាយស្តីពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់

(ខេត្តបាត់ដំបង)៖ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃកិច្ចសហប្រតិបត្តិការជាមួយអង្គការស្វីសខន់ថាក់ ក្រោមអធិបតីភាព ឯកឧត្តម ថោង រដ្ឋសក្តិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា និងមានការចូលរួមដោយ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងលោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការស្វីសខន់ថាក់។

សិក្ខាសាលានេះ រៀបចំឡើងដើម្បីបង្ហាញអំពីលទ្ធផលនៃការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញជូនដល់ភាគីពាក់ព័ន្ធ ម្ចាស់អាជីវកម្ម និងបុគ្គលិកដែលកំពុងបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ដែលបានបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមសរុបចំនួន ២៨៤នាក់ លើជំនាញការិយាល័យជួរមុខ គេហកិច្ច សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន។