ឯកឧត្តម សុខ សូកេន ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសខួប១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សូមផ្ញើសារលិខិតសូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសខួប១៨ឆ្នាំនៃចំណងអាពាហ៍ពិពាហ៍ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤។
ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវអំណរសាទរ និងសូមគោរពជូននូវសព្ទសាធុការពរជ័យដោយស្មោះអស់ពីដួងចិត្ត។ ជាការពិតណាស់ ក្នុងចំណងអាពាហ៍ពិពាហ៍ជាអមតៈរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាននិងកំពុងបន្តនិរន្តរភាពដឹកនាំ តាមគំរូវីរភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈការបន្តពូនជ្រុំថែទាំ «សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ» ព្រមទាំងការលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីដោយមិនខ្លាចនឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ហើយបញ្ហាអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនកម្ពុជា នៅតែជាការងារអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាលទាំងអស់។
នាទិវាដ៏មហាមង្គលសួស្តីប្រពៃថ្លៃថ្នានេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ សូមឱ្យចំណងអាពាហ៏ពិពាហ៍កាន់តែមានភាពផ្អែមល្ហែមត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមបានសមប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ៕