|

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧

តបតាមការអញ្ជើញរបស់ លោកជំទាវ សួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្រ្តីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ និងដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំជាមួយប្រទេស និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសជួបប្រជុំទ្វេភាគីជាមួយប្រទេសសមាជិកអាស៊ាន និងអង្គការដៃគូមួយំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍អាស៊ាន និងកម្ពុជា។