ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Kunihiko Hirabayshi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន
វៀងចន្ទន៍ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Kunihiko Hirabayshi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍។ ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការប្តេជ្ញាបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យទេសចរណ៍ថែមមួយកម្រិតទៀត។