ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំជាមួយលោកជំទាវ Sudawan Wangsuphakitkosol រដ្ឋមន្រ្តីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ
វៀងចន្ទន៍ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបប្រជុំជាមួយលោកជំទាវ Sudawan Wangsuphakitkosol រដ្ឋមន្រ្តីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍រួមគ្នាឱ្យកាន់តែប្រសើរថែមទៀត។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវរដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពជំរុញយន្តការនៃការអនុវត្តសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ និងបន្តជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងក្របខណ្ឌអនុតំបន់ និងតំបន់ឱ្យកាន់តែមានផ្លែផ្កាបន្ថែមទៀត។