|

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការបង្កើតគម្រោង Immersive Angkor ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាទរចំពោះក្រុមហ៊ុន Puy Du Fou ក្នុងការបង្កើតគម្រោង Immersive Angkor ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជាដែលជាគម្រោងប្រកបដោយលក្ខណៈវិទ្យាសាស្រ្ត ដោយប្រើប្រាស់ប្រព័ន្ធ 3D Data Scanning សម្រាប់បង្ហាញ និងផ្តល់ចំណេះដឹងអំពីវប្បធម៌នៅកម្ពុជា ។ គម្រោងនេះ គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានានៅកម្ពុជា ហើយគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។