|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម NGUYEN Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម NGUYEN Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ដោយមានគោលដៅរួមក្នុងការជំរុញភាពរស់រវើកនៃវប្បធម៌ និងជំរុញវិបុលភាពទេសចរណ៍។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងផែនការសកម្មភាពរួម “ប្រទេសបី ទិសដៅតែមួយ” រវាងកម្ពុជា ឡាវ និងវៀតណាម។