| | |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍

ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិភាក្សា តាមដាន វាយតម្លៃ និងធ្វើបច្ចុប្បន្នភាព គោលនយោបាយទេសចរណ៍ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដើម្បីឈានទៅសម្រេចឱ្យបាននូវផែនការសកម្មភាពឆ្នាំ២០២៤ និងការងារសំខាន់ៗចំពោះមុខរបស់ក្រសួងទេសចរណ៍ ដូចជា យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤, វឌ្ឍនភាពការងាររៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប, ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤, ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤ ព្រមទាំងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗនាពេលខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដឹកនាំ ចង្អុលបង្ហាញ និងបន្តជំរុញវឌ្ឍនភាពការងារ ជាពិសេសបន្តជំរុញការងារផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីកម្មវិធីទាំងនោះ។