ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ តំណាងអង្គការ មូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំនៅកម្ពុជា
ភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយ តំណាងអង្គការ មូលនិធិសត្វព្រៃពិភពលោក (WWF) ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការជំរុញឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលប្រើប្រាស់ថាមពលបៃតង មិនប៉ះពាល់ដល់បរិស្ថាន។
អង្គការWWF បានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធទេសចរណ៍កម្ពុជា (CTF) ក្នុងការជំរុញកំណើនអេកូទេសចរណ៍ និងសហការជំរុញកម្មវិធីបណ្ដុះបណ្ដាលដល់បុគ្គលិកអាជីកម្ម និងអាជីវករឱ្យចូលរួមការប្រើប្រាស់ថាមពលបៃតង ដើម្បីជួយដល់បរិស្ថានភពផែនដី។
ក្រសួងទេសចរណ៍បានសម្ដែងការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការ WWF បន្ថែមទៀត ដែលការងារនេះជាផ្នែកមួយនៃបេសកកម្មរបស់ក្រសួងទេសចរណ៍ក្នុងការជំរុញកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន។
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-22_21-13-39-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-22_21-13-37-683x1024.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-22_21-13-38-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-22_21-13-39-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-22_21-13-41-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-22_21-13-42-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-23_08-22-44-2-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-23_08-22-45-1024x683.jpg)
![](https://asset.cambodia.gov.kh/tourism/2024/02/photo_2024-02-23_08-23-58-683x1024.jpg)