| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អមដោយថ្នាក់ដឹកនាំជាច្រើនរូប បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលដឹកនាំដោយលោក Tassilo Brinzer

ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍អមដោយថ្នាក់ដឹកនាំជាច្រើនរូប បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដែលដឹកនាំដោយលោក Tassilo Brinzer ដើម្បីពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជន ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា ឲ្យក្លាយជាគោលដៅទេសចរណ៍សកលឈានមុខ។ ក្នុងជំនួបនោះ លោកប្រធានសភាពាណិជ្ជកម្មអឺរ៉ុបបានសង្កត់ធ្ងន់អំពីភារកិច្ចចម្បងរបស់សភាពាណិជ្ជកម្មអឺរ៉ុបក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសការទាក់ទាញការវិនិយោគិនពីប្រទេសក្នុងតំបន់អឺរ៉ុប និងពិភពលោកឱ្យមកបណ្តាក់ទុននៅកម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។