នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEVEN SEAS EXPLORE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEVEN SEAS EXPLORE បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរអន្តរជាតិចម្រុះសញ្ជាតិ ជាពិសេសភ្ញៀវទេសចរអឺរ៉ុប ចំនួនប្រមាណ ៧២៦នាក់ និងនាវិកចំនួន ៥៤៨នាក់។