មន្ទីរទេសចរណ៍ខេត្តកោះកុងបានទទួលស្វាគមន៍ក្រុមសាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឆាលស្តើត ប្រទេសអូស្ត្រាលី (Charles Sturt University) ចំនួន ០៩ រូប

(ខេត្តកោះកុង)៖ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តកោះកុងបានទទួលស្វាគមន៍ក្រុមសាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យឆាលស្តើត ប្រទេសអូស្ត្រាលី (Charles Sturt University) ចំនួន ០៩ រូប ដែលបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្ដានុពលទេសចរណ៍ ការអភិវឌ្ឍន៍ទេសចរណ៍ និងអេកូទេសចរណ៍តំបន់ឆ្នេរ ក្នុងខេត្តកោះកុង។