| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤» ដែលជាវេទិកាថ្នាក់ជាតិប្រចាំឆ្នាំ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់»

ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធី «សប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៤» ដែលជាវេទិកាថ្នាក់ជាតិប្រចាំឆ្នាំ ក្រោមមូលបទ «បន្តកសាងប្រព័ន្ធគាំពារសង្គមដើម្បីចីរភាព និងភាពធន់» ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ នៅក្នុងសប្តាហ៍គាំពារសង្គមកម្ពុជា ប្រព័ន្ធគាំពារសង្គម សំដៅដល់គោលនយោបាយ កម្មវិធី សកម្មភាព រួមទាំងក្របខ័ណ្ឌគតិយុត្ត និងស្ថាប័នដែលត្រូវបានរៀបចំឡើង ដើម្បីផ្តល់ការគាំពារ និងពង្រឹងសមត្ថភាពរបស់ប្រជាជន កម្ពុជាក្នុងការឆ្លើយតបចំពោះហានិភ័យសេដ្ឋកិច្ច និងភាពងាយរងគ្រោះនានា ដែលកើតឡើងដោយសារការប្រែប្រួលលក្ខខណ្ឌរស់នៅ និងការងារ៕