មន្ទីរទេចរណ៍ខេត្តស្វាយរៀង បានសហការជាមួយរដ្ឋបាលក្រុងបាវិត រៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេចរណ៍ខេត្តស្វាយរៀង បានសហការជាមួយរដ្ឋបាលក្រុងបាវិត រៀបចំពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាត ដើម្បីទេសចរណ៍” ដែលមានតំណាងអភិបាលខេត្តស្វាយរៀង មន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស និងផ្នែកឯកជននានា ចូលរួមចំនួនប្រមាណ ៧១២នាក់។