មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរទិវាទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤

(ខេត្តបាត់ដំបង)៖ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីអបអរសាទរទិវាទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” នៅសួនសម្តេចក្រឡាហោមវិមានឯករាជ្យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។