មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានសហការជាមួយរដ្ឋបាលក្រុងស្វាយរៀង រៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤

(ខេត្តស្វាយរៀង)៖ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានសហការជាមួយរដ្ឋបាលក្រុងស្វាយរៀង រៀបចំប្រារព្ធពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍” ដោយមានការចូលរួមពីរដ្ឋបាលក្រុងស្វាយរៀង មន្ទីរអង្គភាពក្នុងខេត្ត ព្រះសង្ឃ លោកគ្រូ-អ្នកគ្រូ ក្រុមយុវជន ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៧០០នាក់។