ក្រសួងទេសចរណ៍បានចេញសារាចរណែនាំលេខ ០០២.សរណន ស្តីពីការគ្រប់គ្រងប្រព័ន្ធអគ្គិភ័យនៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន)

ក្រសួងទេសចរណ៍បានចេញសារាចរណែនាំលេខ ០០២.សរណន ស្តីពីការគ្រប់គ្រងប្រព័ន្ធអគ្គិភ័យនៅតាមមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន) ក្នុងគោលបំណង ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការពារអាយុជីវិតភ្ញៀវ ទ្រព្យសម្បត្តិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលបង្កឡើងដោយគ្រោះអគ្គិភ័យ ដូចជាការឆ្លងចរន្តអគ្គិសនី ការធ្វេសប្រហែសក្នុងការអនុវត្តវិធានការចាំបាច់ស្តីពីសុវត្ថិភាពអគ្គិភ័យ ជាពិសេសវិធានការត្រួតពិនិត្យ ការប្រើប្រាស់ឧបករណ៍ សម្រាប់តភ្ជាប់បណ្តាញអគ្គិសនី និងសម្ភារៈដំណើរការដោយចរន្តអគ្គិសនីផ្សេងៗ។