|

ពិធីបើកសន្និសីទ “2024 Fujian Provincial Conference on the Development of Cultural and Tourism Economy” នៅទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន

ឯកឧត្តម ប្រាក់ ផាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ ដែលមានការចូលរួមពីតំណាងក្រុងសៀមរាប ចូលរួមពិធីបើកសន្និសីទ “2024 Fujian Provincial Conference on the Development of Cultural and Tourism Economy” ចាប់ពីថ្ងៃទី១៦-១៨ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុង Quanzhou ខេត្ត Fujian ប្រទេសចិន ដែលមាន ការចូលរួមពីឯកឧត្តមលេខាបក្សខេត្ត និងអភិបាលខេត្ត Fujian រដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី ក្រុមហ៊ុនទេសចរណ៍ និងអ្នកជំនាញទេសចរណ៍មកពីប្រទេសចំនួន២៦ ដោយមានការសម្តែងសិល្បៈប្រកបដោយអត្ថន័យ ដែលបង្ហាញពីវប្បធម៌ចម្រុះ និងសម្បូរបែបរបស់ខេត្តFujian។

ស្របពេលនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាស្តីពីសក្តានុពលទេសចរណ៍កម្ពុជា ដើម្បីទាក់ទាញទេសចរ និងវិនិយោគិនចិនមកប្រទេសកម្ពុជា ក្នុងកម្មវិធី Global Travel Agents (Fujian) Conference ព្រមទាំងអញ្ជើញធ្វើជាអធិបតីជាមួយថ្នាក់ដឹកនាំប្រទេសផ្សេងៗទៀត ក្នុងកម្មវិធីប្រកាសដាក់ឲ្យដំណើរការ «គំនិតផ្តួចផ្តើមរួមក្រុងQuanzhou ដើម្បីធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍវប្បធម៌ចម្រុះតាមវិថីសូត្រសមុទ្រផ្អែកលើវិស័យទេសចរណ៍»។