វគ្គបណ្តុះបណ្តាល អំពី និន្នាការ និងតម្រូវការ របស់ទេសចរ មូស្លីម ដល់ ភាគីពាក់ពន្ធ ក្នុងវិស័យទេសចរណ៍

កាលពីព្រឹកថ្ងៃទី ២៤-មេសា-២០២៤ ឯកឧត្ដម កាទេី មហាំម៉ាត់ណោសស្រុី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារ ទេសចរណ៍ មូស្លីម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានអញ្ជេីញ ជា អធិបតី ក្នុង វគ្គបណ្តុះបណ្តាល អំពី និន្នាការ និងតម្រូវការ របស់ទេសចរ មូស្លីម ដល់ ភាគីពាក់ពន្ធ ក្នុងវិស័យទេសចរណ៍ ក្នុងនោះ ក៏មានការចូលរួម ពីសំណាក់ ឯកឧត្ដម ចេង បុណ្ណារ៉ា អភិបាល រង តំណាង ឯកឧត្ដម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត ត្បូងឃ្មុំ   ឯកឧត្ដម មហាំម៉ាត់ យូណេះ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ គណៈអុីមាំ ខេត្ត ត្បូងឃ្មុំ វិស័យឯកជន នៃឧស្សាហកម្មទេសចរណ៍ ជុំវិញ ខេត្ត ត្បូងឃ្មុំ និងភាគី ពាក់ពន្ធ ក្នុងវិស័យទេសចរណ៍ ប្រមា ១០០នាក់ នៅសាលនៃ សាលាខេត្ត ត្បូងឃ្មុំ ។
ឯកឧត្ដម រដ្ឋលេខាធិការ បាន គូសបញ្ជាក់ ថា ដោយសារ កត្តា សុខសន្តិភាព ស្ថេរភាព និងគោលនយោបាយ សុខដុមនីយកម្ម តាំងពីដេីមរៀងមក ក្រោម មគ្គុទ្ទេសក៍ ដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី ក៏ដូចជាការបន្តដឹកនាំប្រកបដោយភាព បុិនប្រសប់ និង ស្វាហាប់ របស់រាជរដ្ឋាភិបាល ក្នុង អណត្តិ ទី៧ នៃរដ្ឋសភានេះ ដែលមាន សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីអោយ កម្ពុជា ក្លាយជាប្រទេស ដែលមានភាព លេចធ្លោ មួយ ទៅកាន់ពិភពនៃ បណ្តាប្រទេស ឥស្លាម ។ កិច្ចការនេះ សមស្រប ជាមួយនឹងការដាក់ចេញ នូវ គំនិតផ្តួចផ្តើម របស់ ឯកឧត្ដម សុខ សូកេន បង្កេីន ៥ អភិវឌ្ឍ ៣ (BUILD+3Ds) និងផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម របស់ក្រសួងទេសចរណ៍ បានដាក់ចេញកន្លងមក ផងដែរ ដែលនឹងធ្វេីអោយកម្ពុជា ជាគោលដៅ ដែលផ្តល់ភាពកក់ក្តៅ និងភាព ទាក់ទាញ គ្រប់ប្រភេទភ្ញៀវ ទេសចរ ។
គោលបំណងសំខាន់ នៃ វគ្គបណ្តុះបណ្តាល នេះ គឺដេីម្បី ឱ្យ មូលដ្ឋាន អាជីវកម្ម និងភាគីពាក់ព័ន្ធ ក្នុងវិស័យ ទេសចរណ៍ បានយល់ដឹងអំពី តម្រូវការរបស់ ភ្ញៀវមូស្លីម ដោយសារ ពួកគាត់ មានតម្រូវការ មួយចំនួន ដូចជា ម្ហូបអាហារហាឡាល , ការ បដិសណ្ឋារកិច្ច និងការ ផ្តល់សេវាកម្ម បែបមូូស្លីម … ជាដេីម ។ គួររំលឹកផងដែរថា ខេត្ត ត្បូងឃ្មុំ ជា ខេត្ត ភូមិសាស្ត្រ ប្រជាសាស្ត្រ ជាខេត្ត ដែលមាន ប្រជាពលរដ្ឋ ខ្មែរឥស្លាម រស់នៅច្រេីនជាងគេ និងមាន ផលិតផលទេសចរណ៍ វប្បធម៍ បុរាណ របស់ សហគមន៍ ខ្មែរឥស្លាម សម្បូរ បែប ដែលមាន វត្តមាននៅទីនោះ ជាច្រេីន ដែលបម្រេីដល់ វិស័យទេសចរណ៍ ផងដែរ ។