មន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះប្រជុំជាមួយម្ចាស់​ និងអ្នកបម្រេីសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍តាមបណ្តាក្រុងស្រុកក្នុងខេត្តក្រចេះ

(ខេត្តក្រចេះ)៖ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានចុះប្រជុំជាមួយម្ចាស់​ និងអ្នកបម្រេីសេវាកម្មទេសចរណ៍នៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍តាមបណ្តាក្រុងស្រុកក្នុងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងស្តីពីការពង្រឹងគុណភាព​ផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។