| | |

ទីស្ដីការក្រសួងទេសចរណ៍ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧

ភ្នំពេញ, ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ – ទីស្ដីការក្រសួងទេសចរណ៍ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខ សេចក្ដីចម្រើន ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍។ ក្នុងឱកាសនោះ ក៏មានការសម្ដែងរបាំជូនពរ និងរបាំត្រុដិដើម្បីអបអរសាទរផងដែរ។