| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២៤

ភ្នំពេញ, ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជា្ញធរទន្លេសាប ឆ្នាំ២០២៣ និងលេីកទិសដៅអនុវត្តបន្តឆ្នាំ២០២៤។

ក្រោមការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រសួងធនធានទឹក និងឧតុនិយម បានបំពេញបេសកកម្មជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាលើការងារដឹកនាំនិងគ្រប់គ្រងវិស័យធនធានទឹក និងឧតុនិយម រួមបញ្ចូលទាំងការងារ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប និងបានលើកស្ទួយវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។