| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយលោក David Yuhong ZHAN អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ និងសហការី

ភ្នំពេញ,ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយលោក David Yuhong ZHAN អនុប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ កម្ពុជា អង្គរ អ៊ែរ និងសហការី ដើម្បីគោរពជូនពរ និងអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧។ ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីគៀងគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន និងបានបញ្ជាក់ពីសារៈសំខាន់របស់ក្រុមហ៊ុនអាកាសចរ កម្ពុជា អង្គរ អ៊ែរ ក្នុងការចូលរួមចំណែកជំរុញ និងគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍។  លោក David Yuhong ZHAN ក៏បានកោតសរសើរពីភាពសកម្មរបស់ក្រសួងទេសចរណ៍ និងសម្ដែងនូវការប្ដេជ្ញាចិត្តក្នុងការចូលរួម និងផ្ដល់ការគាំទ្រក្នុងការអភិវឌ្ឍទេសចរណ៍តាមរយៈ CTB។