| |

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារអាហារថ្ងៃត្រង់ (Working Lunch) ជាមួយ ឯកឧត្តម Kairat Sarybay អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (ហៅកាត់ថា CICA)

ភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារអាហារថ្ងៃត្រង់ (Working Lunch) ជាមួយ ឯកឧត្តម Kairat Sarybay អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (ហៅកាត់ថា CICA) ដើម្បីពិភាក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។

ថ្នាក់ដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក លើការវិវឌ្ឍន៍នៃស្ថានភាពពិភពលោកមួយចំនួន ពិសេសក្នុងវិស័យទេសចរណ៍ និងបានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរតាមលទ្ធភាពជាក់ស្តែង៕