| |

ជំនួបឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក TAO Guangyao ប្រធានក្រុមហ៊ុន Huawei កម្ពុជា

ភ្នំពេញ៖ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមពីលោក TAO Guangyao ប្រធានក្រុមហ៊ុន Huawei កម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Huawei ក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា។ ជាការឆ្លើយតប លោក Tao Guangyao បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ក្រសួងទេសចរណ៍ និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រយ៉ាងពេញទំហឹងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។