រមណីយដ្ឋាន វីគិរីរម្យ ផាញរីសត Vkirirom Pine Resort បានប្រារព្ធពិធីបុណ្យភ្នំ ដោយមានការគាំទ្រ ពីក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរបរិស្ថានខេត្ត

ថ្ងៃសៅរ៍-អាទិត្យ ១១-១២រោច ខែចេត្រ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤ រមណីយដ្ឋាន វីគិរីរម្យ ផាញរីសត Vkirirom Pine Resort បានប្រារព្ធពិធីបុណ្យភ្នំ ដោយមានការគាំទ្រ ពីក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរទេសចរណ៍ខេត្ត និងមន្ទីរបរិស្ថានខេត្ត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ហេង វុទ្ធី ទីប្រឹក្សាផ្ទាល់ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទសចរណ៍ ឯកឧត្តម កៅ សុណ្ណារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រី ប្រតិភូអមដំណើរ ព្រមទាំងភ្ញៀវទេសចរចូលរួមយ៉ាងច្រើនកុះករ។ ព្រឹត្តិការណ៍នេះ ក៏មានអមជាមួយនឹងការដាំកូន ការសម្អាតអនាម័យបរិស្ថាន និងការធ្វើដំណើរទស្សនកិច្ចទៅកាន់សហគមន៍ទេសចរណ៍ ចំបក់ ផងដែរ។