ពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ជំនាញ “សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច”

(បន្ទាយមានជ័យ) នៅថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់គុណភាព អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្ត មន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ ទទួលបានការឧបត្ថម្ភ គាំទ្រ ពីគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) ដើម្បីឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តគម្រោងហូកា ក្នុងដំណាក់កាលទី២(២០២២-២០២៤) អមដោយពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ជំនាញ “សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ និងគេហកិច្ច”  នៅសាលប្រជុំក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ប៉ូលី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពអញ្ជើញចូលរួមមកពី ស្រុក-ក្រុង មន្ទីរ-អង្គភាពក្នុងខេត្ត និងម្ចាស់ឬបុគ្គលិកអាជីវកម្មទេសចរណ៍ ជាសិក្ខាកាមមកក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងសិក្ខាកាមមកពីខេត្តឧត្តរមានជ័យ(គ្រូបង្គោល)  សរុបចំនួន ១៥២នាក់ ស្រីចំនួន ៨៦នាក់ ។ សិក្ខាកាមដែលទទួលវិញ្ញាបនបត្រសរុបចំនួន ៩៣នាក់ ស្រីចំនួន ៥៥នាក់ (ក្នុងនោះទទួលវិញ្ញាបនបត្រ គ្រូបង្គោល ចំនួន ៣០នាក់ ស្រីចំនួន ១៨នាក់)