ពិធីប្រកាសបើកកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី “មាតុភូមិខ្ញុំ ឆ្នេរស្អាត-ព្រែកស្អាត ២០២៤”
ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤- ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសបើកកម្មវិធីប្រឡងប្រណាំងវីដេអូខ្លី “មាតុភូមិខ្ញុំ ឆ្នេរស្អាត-ព្រែកស្អាត ២០២៤” ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) និងមានការចូលរួមពីវិស័យឯកជន តំណាងសាកលវិទ្យាល័យនានា អ្នកអាជីព និងសារព័ត៌មាននានា។