ពិធីអបអរសាទរខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16
ភ្នំពេញ, ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមពិធីអបអរសាទរខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាជនកម្ពុជាគ្រប់ៗរូប តែងតែចងចាំជានិច្ច គោរពដឹងគុណូបការៈដ៏ធំធេងរបស់ សម្តេចតេជោ ជាបិតាស្ថាបនិកសន្តិភាព និងជាអគ្គមគ្គុទេសក៏ឯកដ៏ឆ្នើម ដើម្បីបុព្វហេតុជាតិ មាតុភូមិ តាមរយៈការចេញនូវ «នយោបាយឈ្នះ ឈ្នះ» ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។