វគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិផ្នែកគេហកិច្ច រៀបចំឡើងនៅក្រសួងទេសចរណ៍
ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ – ក្រសួងទេសចរណ៍បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលអ្នកវាយតម្លៃបង្គោលជាតិផ្នែកគេហកិច្ច ក្រោមអធិបតីភាព លោកជំទាវ វណ្ណ សេរីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមពីមន្រ្តីនាយកដ្ឋានជំនាញ មន្ទីរទេសចរណ៍ និងសិក្ខាកាមសរុបចំនួន ៥៥ រូប។