|

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញពិសារអាហារថ្ងៃត្រង់ជាមួយឯកឧត្តមបណ្ឌិត Phonpoom Vipattipumiprates អនុរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត Penpisut Jintasophon

បាងកក, ប្រទេសថៃ, ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញពិសារអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Liu ដែលរៀបចំទទួលដោយក្រសួងទេសចរណ៍ និងកីឡាថៃ ដែលជាកម្មវិធីអមនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។ ជំនួបអាហារថ្ងៃត្រង់នេះត្រូវបានទទួលដោយ ឯកឧត្តមបណ្ឌិត Phonpoom Vipattipumiprates អនុរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត Penpisut Jintasophon រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងកីឡាថៃ។