ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការ
ភ្នំពេញ, ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធីអបអរសាទរនេះត្រូវបានរៀបចំឡើងវេលាម៉ោង ៩:០៩នាទីព្រឹកដែលមានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស មន្ត្រីរាជការនៅគ្រប់ស្ថាប័ន នៅតាមវត្តអារាម សាលារៀន ធ្វើការវាយជួង ទូងស្គរដើម្បីអបអរសាទរនូវសមិទ្ធិផលជាប្រវត្តិសាស្ត្រនេះ។