កម្រងរូបភាពនៃសកម្មភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ចូលរួមក្នុងកិច្ចសហប្រតិបត្តិការពហុភាគី អន្តរជាតិ
ក្នុងកិច្ចសហប្រតិបត្តិការពហុភាគី កម្ពុជាតែងតែគោរពទៅលើគោលការណ៍សន្តិសហវិជ្ជមាន (Peaceful coexistence) របស់សហគមន៍អន្តរជាតិ ហើយសកម្មភាពទាំងអស់បានចូលរួមក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី រួមទាំងការលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ កិច្ចសហប្រតិបត្តិការ CLV-DTA រួមទាំង CLMV, ACMECS, Mekong បូក មួយ (India, USA, China, Japan, Korea), ASEAN, Asia Europe Meeting និង United Nations ពិតជាបានរួមចំណែកក្នុងការធានានិរន្តរភាពនៃសន្តិភាព និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយដល់ប្រជាជាតិកម្ពុជារបស់យើង។ អរគុណសន្តិភាពនិងការអភិវឌ្ឍន៍!