ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានសមាជិកចំនួន៤០០ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ
រសៀលថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនសមាគមទេសចរណ៍កម្ពុជា (Cambodia Tourism Association-CATA) ដែលមានឧកញ៉ា ឆាយ ស៊ីវលីន ជាប្រធានសមាគម និងក្រុមប្រឹក្សាភិបាល សមាជិក សមាជិកា ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីបញ្ហាប្រឈម និងសំណូមពរនានារបស់សមាគម ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរធ្វើដំណើរមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន ជាពិសេសទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ ព្រោះព្រះរាជាណាចក្រកម្ពុជា សម្បូរធនធានទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមលើការប្តេជ្ញា និងការចូលរួមចំណែកក្នុងការជួយជំរុញវិស័យទេសចរណ៍កន្លងមក និងសង្ឃឹមជឿជាក់ថា សមាគមនឹងនៅតែបន្តចូលរួមចំណែកគាំទ្រ និងអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា រាល់កង្វល់នានា, បញ្ហាប្រឈម, សំណូមពរដែលសមាគមបានលើកឡើងនៅក្នុងកិច្ចពិភាក្សានាល្ងាចនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងទទួលយកទៅពិភាក្សាលម្អិតបន្ថែម ក្នុងក្របខណ្ឌក្រសួង, អន្តរក្រសួង, ក្រុមការងារផ្នែកទេសចរណ៍ ក្នុងក្របខណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីធ្វើការឆ្លើយតបឱ្យមានប្រសិទ្ធភាព ប្រសិទ្ធផល និងទាន់ពេលវេលា។
His Excellency HUOT Hak, Minister of Tourism, allowed the Cambodia Association of Tourism (CATA), representing 400 companies, to meet for a work discussion.
On the afternoon of Saturday, September 21, 2024, His Excellency HUOT Hak, Minister of Tourism, allowed the Cambodia Association of Tourism (CATA), led by Oknha CHHAY Sivlin, President of the Association, along with its members, to meet for a work discussion and report on the challenges, and requests in order to attract more tourists to Cambodia, especially on cultural and natural tourism since the Kingdom of Cambodia is of abundant cultural, historical, and natural resources.
In response, His Excellency the Minister extended his appreciation the association’s efforts, initiatives, commitment, and contributions to promoting the tourism sector. He hopes that the association would continue to support and further develop Cambodia’s tourism industry. Additionally, His Excellency the Minister emphasized that all concerns, challenges, and requests raised during the discussion would be further reviewed within the ministry, inter-ministries, and with the tourism working group in the government-private sector forum, to provide effective, efficient, and timely responses.