|

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ នៅខេត្តកំពង់ចាម

ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីប្រណាំងទូកង ទូកខ្នាតអន្តរជាតិ នៅខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកថែរក្សាវប្បធម៌ ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូករបស់ខ្មែរយើង និងមួយផ្នែកទៀតជាការរួមចំណែកក្នុងការផ្សព្វផ្សាយ ជំរុញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឱ្យមានភាពទាក់ទាញដល់ភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ ឱ្យមកកម្សាន្ត និងទស្សនានៅខេត្តកំពង់ចាម ក្រោមបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយ និងប្រកបដោយមោទកភាព។