ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអនុញ្ញាតជូន ឯកឧត្តម An Wei សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហឺណាន និងជាលេខាគណៈកម្មាធិការបក្សក្រុងចឹងចូវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
ទីក្រុងចឹងចូវ៖ នៅល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការបក្សក្រុងចឹងចូវ បានជួបពិភាក្សាការងារអំពីការជំរុញភ្ញៀវទេសចរចិន ការបង្កើនចំនួនជើងហោះហើរត្រង់ និងការបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ, ការពិភាក្សាអំពីការរៀបចំពិធីបិទ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា -ចិន ២០២៤» នៅទីក្រុងចឹងចូវ ខេត្តហឺណាន និងទិសដៅយុទ្ធសាស្ត្រការងារបន្តសម្រាប់ឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់។