ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអនុញ្ញាត ជូនលោក Gen Yingqiang នាយកក្រុមហ៊ុន Zhengzhou Culture, Tourism and Sports Group Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ក្រុងចឹងចូវ៖ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកនាយកក្រុមហ៊ុន Zhengzhou Culture, Tourism and Sports Group Co., Ltd. ដែលមានបុត្រសម្ព័ន្ធ និងក្រុមហ៊ុនចំណុះ ២៥ក្រុមហ៊ុន ដោយធ្វើអាជីវកម្មលើវិស័យទេសចរណ៍ វប្បធម៌ និងកីឡា បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលផ្លែផ្កាកើតចេញពីជំនួបសម្តែងការគួរសមរវាងឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្តហឺណាន និងក្រុងចឹងចូវ អំពីការជំរុញភ្ញៀវទេសចរពីខេត្តហឺណានឱ្យបាន១លាននាក់ ក្នុង ១ ឆ្នាំ។ ក្នុងនាមវិស័យឯកជនចិន លោកនាយកក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយក្រុមហ៊ុនទេសចរណ៍របស់កម្ពុជា ក៏ដូចជាជំរុញក្រុមហ៊ុនចិនធំៗដែលមានសក្តានុពលមកស្វែងរកដៃគូសហការជាមួយក្រុមហ៊ុនកម្ពុជា តាមរយៈការរៀបចំកម្មវិធី Fam-Trip មកកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបង្កើតកញ្ចប់សេវាទេសចរណ៍ដ៏ទាក់ទាញជូនភ្ញៀវទេសចរ។