ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍កម្ពុជា និងសកលវិទ្យាល័យយូណានមីនជូនៃសាធារណរដ្ឋប្រជាមានិតចិន
នាល្ងាចថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍កម្ពុជា និងសកលវិទ្យាល័យយូណានមីនជូនៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការជំរុញ និងគាំទ្រការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។