|

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគ្រឹះស្ថានអង្គរ អាណត្តិទី៣ លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើការងារកំណែទម្រង់ការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរឡើង។

Phnom Penh, August 27, 2024 – H.E. Sok Soken, Minister of Tourism, attended the 4th meeting of the 3rd Mandate of Angkor Enterprise Board under the high presidency of H.E. Dr. Aun Pornmoniroth Deputy Prime Minister, Minister of Economy and Finance, at the Ministry of Economy and Finance. The purpose of this meeting was to review and discuss the ongoing efforts to reform the system of selling entrance tickets for the Angkor Archaeological Park, with the aim of improving the process.