|

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានចូលថ្វាយបង្គំ ព្រះតេជគុណ Shi Yong Xin ព្រះចៅអធិការវត្តសៅលីញ នៅក្នុងព្រះវិហារវត្តសៅលីញ

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីព្រះចៅអធិការវត្តសៅលីញ គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានចូលថ្វាយបង្គំ ព្រះតេជគុណ Shi Yong Xin ព្រះចៅអធិការវត្តសៅលីញ នៅក្នុងព្រះវិហារវត្តសៅលីញ។ នាឱកាសដ៏មានតម្លៃនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បាននាំយកម្រេចក្រហមខេត្តកំពតដ៏ល្បីល្បាញប្រគេនដល់ព្រះចៅអធិការវត្តសៅលីញ ជាពិសេស ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគេនជូនព្រះតេជគុណព្រះចៅអធិការវត្ត ព្រះតេជគុណ ព្រះសង្ឈគ្រប់ព្រះអង្គ និងសិស្សានុសិស្ស ដែលស្នាក់នៅ រៀននិងហាត់ក្បាច់គុន នៅវត្តសៅលីញទាំងអស់ផងដែរ។