|

ពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាន២០២៤ ដែលជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំរបស់វិស័យទេសចរណ៍

វៀងចន្ទន៍ ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងប្រតិភូក្រសួងទេសចរណ៍បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាន២០២៤ ដែលជាព្រឹត្តិការណ៍ធំបំផុតប្រចាំឆ្នាំរបស់វិស័យទេសចរណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Kikeo Khaykhamphithoune ឧបនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពីថ្នាក់ដឹកនាំទេសចរណ៍អាស៊ានបូកបី និងថ្នាក់ដឹកនាំទេសចរណ៍ឥណ្ឌា រុស្ស៊ី ព្រមទាំងតំណាងស្ថាប័នអន្តរជាតិសំខាន់ៗក្នុងវិស័យទេសចរណ៍ជាច្រើនផងដែរ។