កិច្ចប្រជុំ លើកទី៤ ស្តីពីការពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥- ២០២៧ ( Budget strategic plan 2025-2027) និងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍
ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ – ក្រសួងទេសចរណ៍ បានរៀបចំកិច្ចប្រជុំ លើកទី៤ ស្តីពីការពិនិត្យរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥- ២០២៧ ( Budget strategic plan 2025-2027) និងផែនការថវិកាឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដល់គ្រប់អង្គភាពថវិកានៃក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ពី៖ ១. សារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២៥-២០២៧ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ២. បច្ចេកទេស និងវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧ និងគម្រោងថវិកាឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ និង ៣. ផ្សព្វផ្សាយពីគោលបំណងគោលនយោបាយ និង រចនាសម្ព័ន្ធកម្មវិធីថ្មីរបស់ក្រសួងដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត។