|

កិច្ចប្រជុំពិនិត្យវឌ្ឍនភាព តាមដាន វាយតម្លៃ និងជំរុញការងារ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងយុទ្ធនាការធំៗទាំង៣

ភ្នំពេញ, ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ដើម្បីពិនិត្យវឌ្ឍនភាព តាមដាន វាយតម្លៃ និងជំរុញការងារ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និងយុទ្ធនាការធំៗទាំង៣ មានដូចជា៖ យុទ្ធនាការ ឆ្នាំទស្សនាសៀមរាប២០២៤ យុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤ និងឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១ ២០២៤។ CTB និងយុទ្ធនាការសំខាន់ៗទាំងបីនេះ ជាចលករដ៏សំខាន់ក្នុងការជំរុញកំណេីនភ្ញៀវទេសចរក្នុងប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ក្នុងឆ្នាំ២០២៤។