កិច្ចប្រជុំអន្តរក្រសួង លើកទី៨ ស្ដីពីបែបបទនិងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ – ឯកឧត្តម ប្រាក់ ច័ន្ទតារា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំមន្រ្តីជំនាញ ចូលរួមកិច្ចប្រជុំអន្តរក្រសួង លើកទី៨ ដើម្បីបន្តពិនិត្យ និងផ្តល់យោបល់លើការកែសម្រួលអនុក្រឹត្យចាស់លេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពី បែបបទនិងនីតិវិធីនៃការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ។