ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាលើដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំពាក់ព័ន្ធ
ភ្នំពេញ, ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ ដើម្បីពិភាក្សាលើដំណើរការនៃការត្រៀមរៀបចំកិច្ចប្រជុំពាក់ព័ន្ធ (Related Meetings) នៃគណៈកម្មការរៀបចំមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)លើកទី១២ ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី នៅទីស្តីការក្រសួងកិច្ចការនារី។