ដំណើរទស្សនកិច្ចជាមួយគណៈអភិបាលខេត្តស្វាយរៀង នៅសាកលវិទ្យាល័យគឺវឡុង ខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
(ខេត្តស្វាយរៀង)៖ នាថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានចូលរួមអមដំណើរទស្សនកិច្ចជាមួយគណៈអភិបាលខេត្តស្វាយរៀង នៅសាកលវិទ្យាល័យគឺវឡុង ខេត្តវិញឡុង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាព ជាពិសេសលើវិស័យអប់រំ បណ្តុះបណ្តាល រវាងសាកលវិទ្យាល័យគឺវឡុង និងរដ្ឋបាលខេត្តស្វាយរៀង ក៏ដូចជាបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត។