ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រ៊ុយណេដារូសាឡឹមប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប្រ៊ុយណេដារូសាឡឹមប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងប្រទេសទាំងពីរបន្ថែមទៀត។ ជាពិសេស ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរប្រកបដោយនិរន្តរភាពនិងភាពធន់ ក៏ដូចជាការពង្រឹងសមត្ថភាពប្រកួតប្រជែង និងការជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង ព្រមជាមួយការជម្រុញលំហូរភ្ញៀវទេសចរក្នុងតំបន់អាស៊ាន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងវិស័យទេសចរណ៍។