ប្រាសាទបន្ទាយក្តីនៅខេត្តសៀមរាប

ឈ្មោះ : ប្រាសាទបន្ទាយក្តី

អ្នកកសាង : ព្រះបាទជ័យវរ្ម័នទី៧

កាលបរិច្ឆេទ : សតវត្សទី១២

ឧទ្ទិសថ្វាយ : ព្រះពុទ្ធសាសនាមហាយាន

រចនាបថ : បាយ័ន

ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ មានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត។ ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។